khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខចំនួន២យួរ ក្រមាចំនួន១ សារុងចំនួន១ សាប៊ូចំនួនមួយដំធំ និងថវិកាចំនួន៥០០.០០០ រៀល គិតសរុបទាំងសម្ភារនិងថវិកាសម្រាប់ចំណាយទាំងពីរគ្រួសារអស់ចំនួន១.៤៨៦.០០០ រៀល ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះទាំងពីរគ្រួសារសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការបីការពារ បីកុំ ឱ្យបានខ្ជាប់ខ្ជួន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ